នៅរសៀលថ្ងៃសុក្រ ១៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ មូលនិធិនៃសាធារណៈរដ្ឋប្រជាមានិតចិន Beijing Ling Feng Foundation, The People's Republic of China បានឧបត្ថម្ភ និងនាំយកនូវ ម៉ាស៊ីនអេកូសាស្ត្រចល័ត(Abdominal Doppler Ultrasound) ចំនួន១គ្រឿង និងម៉ាស៊ីនវាស់ និងតាមដានចង្វាក់បេះដូងចំនួន១គ្រ្រឿង(EKG) ប្រគល់ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង។ នេះគឺជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងការចូលរួមចំណែកបង្កើនគុណភាពនៃការថែទាំ ព្យាបាលជូនប្រជាពលរដ្ឋឱ្យកាន់ប្រសើរឡើងថែមទៀត។ សមិទ្ធិផលនេះកើតឡើងដោយសារការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាពិសេសថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត ជាមួយមូលនិធិនេះ ។
ថ្ងៃសុក្រ ១៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។