ថ្ងៃសុក្រ ១៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត(CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ < Dengue Hemorrhagic Fever > ដែលធ្វើបទបង្ហាញដោយលោកស្រីវេជ្ជបណ្ឌិត ឆែ ហ្សឺឌី ប្រធានផ្នែកជំងឺកុមារ និងមានវត្តមានថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកតាមបណ្តាផ្នែកអញ្ជើញចូលរួមផងដែរ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលនេះជាប្រចាំ ក្នុងគោលបំណងរំលឹកនិងចែករំលែក ចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យជំងឺ ការថែទាំ ព្យាបាល ជាពិសេសបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីបង្កើននិងពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ ក្នុងការថែទាំ ព្យាបាលជូនប្រជាជនឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ។