លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តកោះកុង ប្រចាំខែមីនា និងទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២៤។
ជាលទ្ធផល ដោយមានការចូលរួមយោបល់យ៉ាងផុលផុសពី តំណាងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងរដ្ឋបាលក្រុង ស្រុក បានពិនិត្យ ផ្តល់យោបល់ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍បានយ៉ាងល្អប្រសើរ។
ក្នុងនោះផងដែរ លោក ហាក់ ឡេង អភិបាលរងខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង៧ ឱ្យយកចិត្តទុកដាក់ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយដល់ភ្ញៀវជាតិ និងអន្តរជាតិជាពិសេសតៃកុងរថយន្តឱ្យបើកបរដោយប្រុងប្រយត្ន័ខ្ពស់ ព្រោះផ្លូវជាតិលេខ៤៨ កំពុងជួសជុល ងាយនឹងរងគ្រោះ ដើម្បីរក្សាបាននូវសុវត្ថិភាពភ្ញៀវទេសចរណ៍ និងបានទទួលរង្វាន់ពិសេសពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។
ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ April 2, 2024