លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារ:រួមមាន÷
១.ពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តការងាររបស់ក្រុមប្រឹក្សាស្រុក ប្រចាំខែមីនា ឆ្នាំ២០២៤
៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងារធ្វើការងារជូនគណ:អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង
៥.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងតាងរាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំខែមករា ខែកុម្ភ: និងខែមីនា ឆ្នាំ២០២៣
៦.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៧.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង ប្រតិទិនការងារសម្រាប់ត្រៀមកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៨.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីណែនាំស្ដីពីការរៀបចំកសាងកម្មវិធីកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៩.បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
វេលាម៉ោង ៨:០០នាទីព្រឹក