រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​ ដើម្បីកែសម្រួលព្រំប្រទល់ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​ ដើម្បីកែសម្រួលព្រំប្រទល់ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ រៀបចំ កែសម្រួលព្រំប្រទល់ ឃុំ សង្កាត់ ក្រុង ស្រុក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។
គោលបំណង នៃកិច្ចប្រជុំកែសម្រួលព្រំប្រទល់ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលសេវាសាធារណៈ និងងាយស្រួលក្នុងគ្រប់គ្រង ថែរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ។ បន្ទាប់ពីប្រជុំពិភាក្សា លោក សុខ សុទ្ធី បានណែនាំដូចខាងក្រោម៖
១.ចំពោះការកែសម្រួលព្រំប្រទល់រវាងឃុំ និងឃុំ ឬ សង្កាត់ និងសង្កាត់ ក្នុងដែនរដ្ឋបាលក្រុង ស្រុកសាមី រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំឯកសារឱ្យបានច្បាស់លាល់ជូនមករដ្ឋបាលខេត្ត
២. ចំពោះ ការកែសម្រួលព្រំប្រទល់ក្រុង ស្រុក៖ រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ត្រូវប្រជុំពិភាក្សា និងរៀបចំឯកសាររួមគ្នាអំពីការកែសម្រួលព្រំប្រទល់ក្រុង ស្រុក ឱ្យបានច្បាស់លាស់ជូនមករដ្ឋបាលខេត្ត
៣. បន្ទាប់ពីរដ្ឋបាលខេត្តទទួលបានឯកសារស្នើសុំកែសម្រួលព្រំប្រទល់ ឃុំ សង្កាត់ ក្រុង ស្រុក រដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ និងសំណើគោរពជូន ឯកឧត្តម អភិសន្តិបណ្ឌិត  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការពិនិត្យ សម្រេច និងបន្តនីតិវិធី។
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ March 28, 2024

អត្ថបទទាក់ទង