រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា លើកទី២២ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស 

…………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា លើកទី២២ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
  សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំង៣ភូមិ លោកគ្រូតំណាងសាលាពាមកាយ នាយិកាសាលាតានី អាជីវករ តំណាងប្រជាពលរដ្ឋ សរុប ២០នាក់ ស្រី៨នាក់។
  អំពីរបៀបវារ:រួមមាន÷                    
១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស       
២/.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភ: ឆ្នាំ២០២៤
៣/ អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាល
៤/. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងការបែងចែកថវិកា និងសេចក្ដីព្រាងផែនការសកម្មភាពកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ឆមាសទី១ ឆាំ្ន២០២៤
៥/.ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ    
………………………………
ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង,ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
March 22,2024

អត្ថបទទាក់ទង