រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

រដ្ឋបាលឃុំភ្ញីមាស 

…..,………………………..
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រីសមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក លោកនាយប៉ុស្តិ៍  ស្មៀនឃុំ តំណាងប៉ុស្ដិ៍សុខភាពភ្ញីមាស ជំនួយការឃុំ មេភូមិទាំង៣ នាយកសាលាបឋមសិក្សាពាមកាយ នាយករងសាលាបឋមសិក្សាតានី សរុបរួម១៧នាក់ ស្រី៦នាក់។
អំពីរបៀបវារៈរួមមាន÷                
 ១/.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន         
២/.ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/.ពិនិត្យ និងពិភាក្សាលើការងារអប់រំ     
៤/.ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥.ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦.ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧.ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨.ផ្សេងៗ   
……………………………………………….
ថ្ងៃស្រុក ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣
March 22,2024

អត្ថបទទាក់ទង