រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារលើលទ្ធផលសវនកម្មកិច្ចប្រតិបត្តិការ ស្តីពីការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង តំណាងលោកអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារលើលទ្ធផលសវនកម្មកិច្ចប្រតិបត្តិការ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កម្រិតរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង ក្រោមការដឹកនាំរបស់លោកបណ្ឌិត សំឃិត វៀន អភិបាលរងខេត្តកោះកុង ជាមួយប្រតិភូសវនកម្មជាតិ ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ ដារ៉ារស្មី អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ ដែលរៀបចំឡើងតាមរយៈប្រព័ន្ធហ្ស៊ូម (Zoom) នៅសាលប្រជុំ (ខ) សាលាខេត្ត កោះកុង។

អត្ថបទទាក់ទង