សាខាពន្ធដារខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការប្រើប្រាស់វិធានវិក្កយបត្រ របាយការណ៍លទ្ធផលប្រចាំឆ្នាំ និងការប្រកាសពន្ធប្រចាំឆ្នាំតាមកម្មវិធី GDT Pre-filing App សម្រាប់អ្នកជាប់ពន្ធតូច" ក្រោមអធិបតីភាព លោកស្រី សឿម ធីតា អនុប្រធានសាខាពន្ធដារខេត្ត និងមានការធ្វើបទបង្ហាញដោយ លោក យ៉ាន់ សំរេច អនុប្រធានការិយាល័យបំណុលពន្ធ និងលោក ប៊ុន ធារិទ្ធ មន្រ្តីការិយាល័យបំណុលពន្ធ។ សិក្ខាសាលានេះមានការចូលរួមពីម្ចាស់ និងតំណាងសហគ្រាសអ្នកជាប់ពន្ធតូច សរុបចំនួន ២២ រូប។
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ March 21, 2024