រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ (វិហារឥស្លាម ភូមិ៤) និងចុះពិនិត្យមើលស្ថានភាពស្រះទឹក ដើម្បីត្រៀមរៀបចំជួសជុលឡើងវិញ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងពិធីសាសនា និងជីវភាពប្រចាំថ្ងៃ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារពាក់ព័ន្ធ ខេត្ត ក្រុង ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ (វិហារឥស្លាម ភូមិ៤) និងចុះពិនិត្យមើលស្ថានភាពស្រះទឹក ដែលត្រូវបានកសាងឡើងដោយ ឯកឧត្តម​ រុង​ ផ្លាមកេសន អតីតអភិបាលខេត្តកោះកុង នៅឆ្នាំ១៩៩៥ និងការរៀបចំជញ្ជាំងបាំង ជួសជុលកែលម្អ និងថែទាំ​ ដោយ​ ឯកឧត្តម​ យុទ្ធ​ ភូថង អតីតអភិបាលខេត្តកោះកុង​ ដើម្បីត្រៀមរៀបចំជួសជុលឡើងវិញ សម្រាប់ឱ្យពុកម៉ែ ពូមីង បងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ក្នុងពិធីសាសនា និងជីវភាពប្រចាំថ្ងៃ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ March 21, 2024

អត្ថបទទាក់ទង