លោក ជឹម នីន មន្រ្តីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងជាមន្ត្រីជំនាញវិស័យទេសចរណ៍នៃរដ្ឋបាលស្រុកមណ្ឌលសីមា មន្រ្តីអធិការនគរបាលស្រុក បានសហការជាមួយមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តកោះកុង ចុះធ្វើបច្ចុប្បន្នភាពអាជីវកម្ម បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន) អាជីវកម្មម៉ាស្សា-ស្ប៉ា និងជូនដំណឹង អាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យមកសុំច្បាប់ ឬបន្តសុពលភាពអាជ្ញាប័ណ្ណ ក្នុងស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ១០កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤