លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡា ជ្រើសរើសជើងឯក សិស្សបឋមសិក្សាទូទាំងខេត្ត សម្រាប់ឆ្នាំ២០២៣-២០២៤
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំ ពិតជាមានក្តីរំភើបរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាជ្រើសរើសជើងឯក សិស្សបឋមសិក្សាទូទាំងខេត្ត សម្រាប់ឆ្នាំ២០២៣-២០២៤ នាពេលនេះ។ ជាមួយគ្នាដែរ ខ្ញុំសូមអរគុណចំពោះលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ដែលបានចំណាយពេលដ៏មានតម្លៃចូលរួម ជាកិត្តិយស ក្នុងពិធីបិទការប្រកួតនាពេលនេះ ជាការលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រកួតរហូត ដល់បានបញ្ចប់ជាស្ថាពរ។ នាងខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសសើរ និងអរគុណចំពោះប្អូនៗ ក្មួយៗទាំងអស់ ដែលបានបញ្ចេញនូវសមត្ថភាព និងការចូលរួមជាក្រុម ដោយបានគោរពវិន័យថ្លៃថ្នូរខ្ជាប់ខ្ជួនទាំងពេល ប្រកួត ពេលឈប់សម្រាក ស័ក្តិសម ជាកីឡាករ ព្រមទាំងបានបន្សល់ទុកអនុស្សាវរីយ៍ល្អៗក្នុងការប្រកួតកន្លងមក។
អង្គពិធីទាំងមូលជាទីមេត្រី! កន្លងមក ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ដែលបានលើកកិត្តិយសជាតិយ៉ាងខ្ពស់ត្រដែតក្នុងឆាកតំបន់ និងអន្តរជាតិ ជាមួយទិសស្លោក ដែលបានលើកឡើងថា កីឡារស់ ក្នុងសន្តិភាព។ សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ បើមិនមានសន្តិភាព មិនមានអ្វីៗ ទាំងអស់ មិនមានការអភិវឌ្ឍន៍ ក៏មិនមានការប្រកួតកីឡាដូចពេលនេះដែរ។
អរគុណសន្តិភាព! ម្យ៉ាងវិញទៀត កីឡា បាននាំមកនូវការទំនាក់ទំនងល្អ រវាងគ្នា និងគ្នា កីឡានាំមកនូវសាមគ្គីភាព នាំមកនូវមិត្តភាព។ បច្ចុប្បន្ននេះ វិស័យកីឡា ពិតជាមានការរីកចម្រើន គួរជាទីមោទនៈ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង។ ទិសស្លោក ប្រជាជនម្នាក់ លេងកីឡាមួយមុខ គឺជាការជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុង ការថែរក្សាសុខភាព បង្កើតទំនាក់ទំនងតាមរយៈការលេងកីឡាផងដែរ ដោយឡែក ប្អូនៗ ក្មួយៗ ដែលជាកីឡាករទាំងអស់ បានចៀសផុតពី គ្រឿងញៀន ដោយប្អូនៗចូលរួមលេងកីឡា និងជាគម្រូ ដ៏ប្រពៃ សម្រាប់ប្អូនៗ ក្នុងសហគមន៍ថែមទៀតផង។ តាមរយៈរបាយការណ៍របស់គណៈកម្មការប្រកួត អំបាញ់មិញនេះ បានបញ្ជាក់ថា ការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ សម្រាប់ខេត្តកោះកុង យើង មានតែវិញ្ញាសាបាល់ទាត់ សិស្សអាយុក្រោម១២ឆ្នាំតែប៉ុណ្ណោះ ដែលមានកីឡាករមកពីក្រុង ស្រុកទូទាំងខេត្ត បានចូលរួមប្រកួត ក្នុងរយៈពេល ៣ថ្ងៃមកនេះ។ ខ្ញុំសូមកោតសសើរជាថ្មីម្តងទៀត ចំពោះប្អូនៗ ក្មួយៗទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសលរបស់ខ្លួន។
ទន្ទឹមនេះ ខ្ញុំសូមចូលរួមអបអរសាទរ ដល់ ក្រុមកីឡាករ ដែលទទួលបានជ័យលាភីទាំងអស់ជាមួយគ្នានេះផងដែរខ្ញុំសូមចូលរួមលើកទឹកចិត្ត ចំពោះក្រុមកីឡាករ ដែលមិនបានជាប់ចំណាត់ថ្នាក់ហើយសង្ឃឹមថាប្អូនៗ ពិតជាខិតខំពង្រឹងសមត្ថភាព បច្ចេកទេសបន្ថែមជាប្រចាំសម្រាប់ ការប្រកួតលើកក្រោយ។
អស់លោក លោកស្រី និងក្មួយៗទាំងអស់! ពិធីប្រកួតបានបញ្ចប់ដោយរលូន និងទទួលបានលទ្ធផលល្អ។ នាងខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំរៀបចំស្រមតាមគោលការណ៍ណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានបញ្ជូនក្រុមគ្រូពេទ្យ ដើម្បីជួយ ពិនិត្យ និងត្រៀមជួយសង្គ្រោះពេលមានបញ្ហាសុខភាព ជាយថាហេតុ។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានផ្តល់កងកម្លាំងសម្រាប់ការពារ សន្តិសុខ សណ្តាប់ធ្នាប់ តាំងពីដើម រហូតដល់ចប់ពិធីប្រកួត។ ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងនូវអំណរគុណចំពោះអស់លោក លោកស្រី ដែលបានអញ្ជើញ ចូលរួម ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នាពេលនេះ និងសូមប្រសិទ្ធពរជ័យ ជូនចំពោះអស់លោក លោកស្រី ភ្ញៀវកិត្តិយស ប្រតិភូកីឡាក្រុង ស្រុក ប្អូនៗ ក្មួយៗកីឡាករ លោកគ្រូ អ្នកគ្រូ និងបងប្អូនទស្សនិកជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាស «បិទ» ការប្រកួតជាផ្លូវការចាប់ពីពេលនាពេលនេះតទៅ ។ សូមអរគុណ !
ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ March 18, 2024
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6571-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6570-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6572-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6575-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6576-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6573-1024x576.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6596-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6577-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6580-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6578-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6579-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6615-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6600-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6598-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6602-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6603-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6606-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6605-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6604-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6608-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6609-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6610-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6613-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6612-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6611-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6614-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6601-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6599-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6595-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6582-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6588-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6581-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6583-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6584-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6590-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6589-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6587-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6592-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6594-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6593-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6591-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6618-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6623-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6621-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6574-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6668-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6635-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6624-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6636-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6690-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6687-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6696-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6693-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_6692-1024x768.jpg)