រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារ បានអញ្ជើញចុះទៅដល់ផ្ទះក្មួយស្រីឈ្មោះ ស្រឿន សៀងលី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យបូទុមសាគរ

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារ បានអញ្ជើញចុះទៅដល់ផ្ទះក្មួយស្រីឈ្មោះ ស្រឿន សៀងលី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យបូទុមសាគរ។
សូមសរសើរនូវឆន្ទះរបស់ក្មួយស្រី ចំពោះការរត់ប្រណាំងប្រវែង ៨គីឡូម៉ែត្រ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ”ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” កន្លងផុតទៅនេះ ទោះបីជាក្មួយ បានជួបឧបសគ្គ រត់បានតែ ១គីឡូម៉ែត្រ បានដាច់ស្បែកជើង ក៏ក្មួយស្រីនៅតែបន្តរត់ដោយគ្មានស្បែកជើងរហូតដល់គោលដៅ ពិតជាមានឆន្ទះមិនធម្មតា ជាមួយការតស៊ូ ព្យាយាម អត់ធ្មត់ រហូតដល់គោលដៅ។
ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ March 15, 2024

អត្ថបទទាក់ទង