រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កោះកុង បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែកុម្ភៈ និងលើកទិសដៅបន្តការងារខែមីនា ឆ្នាំ២០២៤

ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែកុម្ភៈ និងលើកទិសដៅបន្តការងារខែមីនា ឆ្នាំ២០២៤ ។
សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការ ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។
ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ March 15, 2024

អត្ថបទទាក់ទង