រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ(ខេត្ត)ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងអាជ្ញាធរដែនដីពាក់ព័ន្ធស្តីពីការចូលកាប់រំលំដើមសំរងយកផ្លែក្នុងតំបន់ការពារ ព្រមទាំងបានចុះជួបសំណេះសំណាល និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកពីបណ្តាភូមិផ្សេងៗក្នុងខេត្តដែលនាំគ្នាមកប្រមូលផលផ្លែសំរង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការ(ខេត្ត)ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងអាជ្ញាធរដែនដីពាក់ព័ន្ធស្តីពីការចូលកាប់រំលំដើមសំរងយកផ្លែក្នុងតំបន់ការពារ ព្រមទាំងបានចុះជួបសំណេះសំណាល និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកពីបណ្តាភូមិផ្សេងៗក្នុងខេត្តដែលនាំគ្នាមកប្រមូលផលផ្លែសំរង។

ជាលទ្ធផលនៃកិច្ចប្រជុំ និងណែនាំសម្រេចបានដូចខាងក្រោម៖
១.បានផ្សព្វផ្សាយច្បាប់ព្រៃឈើ ដល់ប្រជាពលរដ្ឋដែលទៅប្រមូលផលផ្លែសំរងឱ្យយល់ដឹងពីច្បាប់នៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ សំដៅណែនាំឱ្យប្រជាពលរដ្ឋគោរពច្បាប់ ចូលរួមថែរក្សាព្រៃឈើ និងអនុញ្ញាតិឱ្យបងប្អូនប្រជាពលរដ្ឋទៅប្រមូលផលផ្លែសំរង ដែលជាអនុផលព្រៃឈើក្នុងតំបន់ការពារ ដោយមិនត្រូវកាប់រំលំដើមសំរងជាដាច់ខាត។
២.ណែនាំឱ្យប្រជាពលរដ្ឋចូលរួមដាំដើមសំរងនៅក្នុងសហគមន៍ ចម្ការ ឬព្រំលំនៅដ្ឋានរបស់ខ្លួន ដើម្បីបានប្រមូលផលទៅតាមរដូវកាលនៃផ្លែសំរង។
ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មីនា 15, 2024

អត្ថបទទាក់ទង