រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ វាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មការផ្តល់សេវា ដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក នៅអង្គភាពច្រក ការិយាល័យច្រកចេញចូលតែមួយខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ វាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មការផ្តល់សេវា ដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក នៅអង្គភាពច្រក ការិយាល័យច្រកចេញចូលតែមួយខេត្តកោះកុង។

ក្នុងកិច្ចប្រជុំនេះផងដែរ អង្គប្រជុំក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួនរួមមាន÷
១-សេចក្តីរាយការសង្ខេបអំពីរបាយការណ៍ការងារអនុវត្តកន្លងមករបស់អង្គភាពប្រធានច្រក និងប្រធានការិយាល័យច្រកទាំង៧ក្រុង ស្រុក
២-ការពិភាក្សា និងពិនិត្យ វាយតម្លៃ ការអនុវត្តមុខងារអង្គភាពច្រក និងការិយាល័យច្រក(ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរ)
៣-ក្រុមការងារតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះពិនិត្យនិងវាយតម្លៃ នៅអង្គភាពច្រកខេត្ត និងការិយាល័យច្រកក្រុងខេមភូមិន្ទ។
ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ March 15, 2024

អត្ថបទទាក់ទង