រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសាររងគ្រោះដោយអគ្គិភ័យ២គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃអង្គារទី ១២ ខែ មីនា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយលោក សៀង សុមង្គលសមាជិកគណៈកម្មាធិការអនុសាខា ស្រុកស្រែអំបិល ក្រុមកាកបាទក្រហមឃុំដងពែង​បាននាំយកអំណោយមនុស្សធម៌ផ្តល់​ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យឆាបឆេះ ២គ្រួសារ បណ្តាលមកពីភ្លើងឆេះព្រៃរាលដាលដល់ផ្ទះ
-ម្ចាស់ផ្ទះទី១ ឈ្មោះ ឃិក លុន និងប្រពន្ធឈ្មោះ ប៉ក់ មួយ ឆេះផ្ទះខូចខាតទាំងស្រុង ដែលមានទទឹង៧៩ម៉ែត្រ (ប្រក់សង្ក័សី) -ម្ចាស់ផ្ទះទី២ ឈ្មោះ ប៉ក់ ថុង និងប្រពន្ធឈ្មោះ ហេង ហឹម ឆេះផ្ទះបាយខូចខាតសម្ភារ:ទាំងស្រុង ដែលមាទទឹង៤៦ម៉ែត្រ (ប្រក់ស្បូវ) ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

មានប្រសាសន៍នាឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ ក៏បាននាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួបគ្រោះអគ្គិភ័យនេះដែលបណ្តាលឱ្យបាត់បង់ទ្រពសម្បត្តិអស់ជាច្រើន ។

ក្រុមការងារបញ្ជាក់បន្ថែមថាសូមឱ្យ មានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនថែរក្សាសុខភាព រស់នៅដោយមានអនាម័យ។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនមាន៖ អង្ករ៥០គក្រ មីជាតិ១កេស ត្រីខ១ឡូ មុង១ ភួយ១ កំសៀវដាំទឹក១ ឆ្នាំង១ ខ្ទះ១ វែកឆា១ វែកសម្ល១ កញ្ច្រែងជ័រ១ កាថុនជ័រ១ ទឹកសុទ្ធឱរ៉ាល់១កេស និងសម្ភារមួយចំនួនទៀតដូចៗគ្នា ព្រមទាំង ថវិកាគ្រួសាររងគ្រោះទាំងស្រុងចំនួន១លានរៀល និងគ្រួសាររងគ្រោះដោយអន្លើរ ៥០ម៉ឺនរៀល។ដោយឡែកអនុសាខាស្រុក បានឧបត្ថម្ភបន្ថែមគ្រួសាររងគ្រោះទាំងស្រុងចំនួន២០ម៉ឺនរៀល និងគ្រួសាររងគ្រោះដោយអន្លើរ ១០ម៉ឺនរៀលផងដែរ ។

អត្ថបទទាក់ទង