រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

យុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់កម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង

សាខាកក្រក ខេត្តកោះកុង៖ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ដោយមានការគិតគូរខ្ពស់ពីសុខសុវត្ថិភាពដល់ កម្មករ កម្មការនីរោងចក្រ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវ ជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយអនុសាខាស្រុកមណ្ឌលសីមា មន្ត្រីនគរបាលចររចរណ៍ នៃស្នងការដ្ឋានខេត្តកោះកុង ក្រុមការងារមន្ទីរសាធារណៈការខេត្ត ទីប្រឹក្សាយុវជន បានដឹកនាំកម្លាំងយុវជន ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់បងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងជួយក្រើនរម្លឹកដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណៈជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ,ស្លាកសញ្ញា ,គំនូសសញ្ញាបញ្ជាចរាចរណ៍ ,កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ ,កុំបើកបរជែងគ្នា ,បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ ។ នៅក្នុងពេលជាមួយគ្នានេះ ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវការចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-អ្នកចូលរួមអនុវត្តសរុប ៖ ៤៥នាក់ ស្រី ២៣នាក់ ។

-អ្នកទទទួលផលសរុប ៖ ៥១១នាក់ ក្នុងនោះ ស្រី ២៦៨នាក់ ។

-សម្ភារបានចែកជូនប្រជាពលរដ្ឋមាន៖ខិត្តប័ណ្ណស្តីពីការពាក់មួកត្រឹមត្រូវ ២០០សន្លឹក ,បិទស្ទិកឃ័រចំណាំងផ្លាតលើយានយន្តចំនួន ១០០សន្លឹក ។
ដោយឡែកខិតប័ណ្ណមន្ទីរសាធារណៈការខេត្តរួមមាន៖១.សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៦ក្បាល
២.សៀវភៅអ្វីៗដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ១២០ក្បាល
៣.សុវត្ថិភាពក្នុងការបើកបរ ១២០សន្លឹក
៤.ប្រការសំខាន់ៗដែលត្រូវយល់ដឹងចំពោះអ្នកប្រើប្រាស់ផ្លូវ ៣០០សន្លឹកផងដែរ ៕

អត្ថបទទាក់ទង