រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការប្រឆាំងទារុណកម្មខេត្តកោះកុង ចុះជួបសំណេះសំណាលជាមួយទណ្ឌិត និងជនជាប់ឃុំ និងបើកប្រអប់បណ្តឹង នៅក្នុងពន្ធនាគារខេត្ត

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រឆាំងទារុណកម្មខេត្តកោះកុង បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ជាមួយទណ្ឌិត និងជនជាប់ឃុំ និងបើកប្រអប់បណ្តឹងនៅក្នុងពន្ធនាគារខេត្ត។
យោងតាមការរាយការណ៍របស់លោកឧត្តមអគ្គានុរក្សថ្នាក់ទី២ ប្រធានពន្ធនាគារ បានឲ្យដឹងថា ការគ្រប់គ្រងទណ្ឌិត និងជនជាប់ឃុំ ចំនួន ៥៨១នាក់ ស្រី ៤១នាក់ ត្រូវបានប្រព្រឹត្តទៅល្អប្រសើរដូចប្រក្រតី ទាំងការគ្រប់គ្រង សន្តិសុខសណ្តាប់ធ្នាប់ សុខភាព និងអនាម័យ រួមនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈខ្លីៗ ដែលបានសហការរៀបចំដោយអង្គការដៃគូ។
ជាលទ្ធផល ចំពោះការបើកប្រអប់បានឃើញថា មិនមានលិខិត ឬពាក្យបណ្តឹងអនាមិកណាមួយឡើយ នៅក្នុងប្រអប់ ដែលលទ្ធផលនេះ វាឆ្លុះបញ្ចាំងឱ្យឃើញពីការគ្រប់គ្រងបានល្អប្រសើររបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ។  
ចំពោះការជួបសំណេះសំណាលជាមួយទណ្ឌិត និងជនជាប់ឃុំ មានគោលបំណង ផ្តល់ការណែនាំបន្ថែមលើការប្រព្រឹត្ត អប់រំ កែប្រែ សំដៅនាពេលខាងមុខ អាចសមាហរណកម្មចូលក្នុងសង្គមវិញ ក្លាយខ្លួនជាពលរដ្ឋល្អ។
ឆ្លៀងក្នុងឱកាសនេះផងដែរ លោកអភិបាលរង ប្រធានក្រុមការងារ បានណែនាំដល់ថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ បន្តអនុវត្តតួនាទី និងភារកិច្ច ឲ្យបានល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ៕
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ March 7, 2024

អត្ថបទទាក់ទង