រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ អន្តរជាតិ តំបន់ ផ្ទៃក្នុងប្រទេស

ខេត្តកោះកុង ៖  នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង  បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ អន្តរជាតិ តំបន់ ផ្ទៃក្នុងប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង ។
ឆ្លៀតក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី បានដាស់តឿនក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាន ឱ្យអនុវត្តរាល់ភារកិច្ចចំពោះមុខ ដោយភាពទទួលខុសត្រូវ និងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវគោរពអនុវត្តតាមច្បាប់លក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ ច្បាប់ចរាចរផ្លូវគោកថ្មី ច្បាប់ស្តីពីគ្រឿងញៀន ពិសេសត្រូវតាមដានរាល់ព្រឹត្តការណ៍ថ្មីៗ ដែលកើតឡើងក្នុងសង្គម ហើយត្រូវដឹងច្បាស់ពីតួនាទីរបស់ខ្លួន ដាច់ខាតចូលរួមការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឱ្យក្រុមជ្រុលនិយមណាមួយមកបំផ្លាញសុខសន្តិភាពបានឡើយ។
ក្នុងនោះលោកក៏បានសង្កត់ធ្ងន់លើកម្លាំងត្រៀមអន្តរាគមន៍ត្រូវមានមុខ ដើម្បីត្រៀមអនុវត្តឱ្យបានរាល់បទបញ្ជារបស់ថ្នាក់លើប្រគល់ជូន ក៏ដូចជាត្រៀមចុះជួយរាល់បញ្ហាដែលកើតមានឡើងជាយថាហេតុ ។
ជាទីបញ្ចប់លោកមេបញ្ជាការបានប្រគល់កម្មវិធីនេះឱ្យជំនាញហិរញ្ញវត្ថុ ធ្វើការអំពីវិភាគទាន សម្រាប់បុណ្យយោធិន ដែលទទួលមរណភាពជូនដល់សមាជិកសមាជិកា បានជ្រាបផងដែរ៕

អត្ថបទទាក់ទង