រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុកមណ្ឌលសីមា បានអមដំណើរ លោក អន សុធារិទ្ធ អភិបាលរង ខេត្តកោះកុង ចុះពិនិត្យទីតាំងឆ្នេរសមុទ្រកោះយ៉ ដែលរងផលប៉ះពាល់ដោយទឹកសមុទ្រ និងគ្រោងសាកល្បងធ្វើអោយមានស្ថេរភាពឆ្នេរ និងការការពារការហូរច្រោះនៃសមុទ្រ

លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុកមណ្ឌល សីមា បានអមដំណើរ លោក អន សុធារិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងឆ្នេរសមុទ្រកោះយ៉ ដែលរងផលប៉ះពាល់ដោយទឹកសមុទ្រ និងគ្រោងសាកល្បងធ្វើអោយមានស្ថេរភាពឆ្នេរ និងការការពារការហូរច្រោះនៃសមុទ្រ ដែលជាគម្រោងរបស់ លោក Nozomu Simiyoshi នាយកក្រុមហ៊ុន TANAKA CO.LTD និងដោយមានការចូលរួម ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ ព្រមទាំងក្រុមការងាររបស់គម្រោង ។
ទីតាំងគម្រោងស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៤
វេលាម៉ោង ១១:០០នាទីព្រឹក

អត្ថបទទាក់ទង