ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញក្នុងពិធីដង្ហែបុណ្យមាឃបូជា ដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរ គឺប្រជុំ ចតុរង្គសន្និបាត និងទ្រង់ដាក់ព្រះជន្មាយុសង្ខារ ជាថ្ងៃវិសេសវិសាលរបស់ព្រះបរមគ្រូជាម្ចាស់នៃយើង។
នៅវត្តជោតញ្ញាណ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី February 24, 2024