រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកាត់ចំណីផ្លូវ ព្រែក អូរ ប្រឡាយ នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ដើម្បីកំណត់ កាត់ចំណីផ្លូវ ព្រែក អូរ ប្រឡាយ នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលបានវាស់វែងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងឯកភាពលើការកំណត់ទំហំផ្លូវ កាត់ចំណីព្រែក ប្រឡាយ អូរ រួចរាល់ លោក សុខ សុទ្ធី បានណែនាំឱ្យក្រុមការងារចុះបញ្ជីដីមានលក្ខៈជាប្រព័ន្ធ រៀបចំឯកសារឱ្យបានឆាប់រហ័ស ដើម្បីបិទផ្សាយទិន្នន័យក្បាលដីជាសាធារណៈ៕
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ February 22, 2024

អត្ថបទទាក់ទង