រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរដោយមានរបៀបវារៈចំនួន៣:
១.ត្រួតពិនិត្យរបាយការណ៍ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤
២.ត្រួតពិនិត្យរបាយការណ៍ការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
៣.បញ្ហាផ្សេងៗ
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក កង័កម្លាំងប្រដាប់អាវុធ លោកនាយករងឧទ្យានបទុមសាគរ លោកមេឃុំកោះស្ដេច លោកមេឃុំភ្ញីមាស លោកមេឃុំព្រែកខ្សាច់ និងអ្នកពាក់ពន្ធ័នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
…………………………………………….

ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
February 21, 2024

អត្ថបទទាក់ទង