ថ្ងៃពុធ ១២កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៏ជនបទ ព្រមទាំងក្រុមការងារខេត្តកោះកុង ដឹកនាំដោយ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឈន៏ជនបទខេត្តកោះកុង បានចុះត្រួតពិនិត្យវឌ្ឈនភាពផ្លូវកៅស៊ូពីរជាន់មួយខ្សែដែលមានប្រវែង ១៩ គីឡូម៉ែត្រ និង៨៣៥ ម៉ែត្រ និងសំណង់សិល្បការ្យដែលសម្រេចបានជាង ៥០% និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលប្រេីប្រាស់លេីដងផ្លូវ ស្ថិតនៅក្នុងឃុំដងពែង និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។