រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង ចូលរួមកិច្ចប្រជុំពិភាក្សារកដំណោះស្រាយ ករណីប្រជាពលរដ្ឋស្នើសុំតបណ្តាញទឹកប្រើប្រាស់ពីប្រភពទឹកលើភ្នំកោះកុងក្រៅ ស្ថិតនៅចំណុចអាឡាតាន់ ក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង​ :៖ កាលពីព្រឹកថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង តំណាងលោកអភិបាលស្រុកកោះកុង ដឹកនាំលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ចូលរួមកិច្ចប្រជុំពិភាក្សារកដំណោះស្រាយ ករណីប្រជាពលរដ្ឋស្នើសុំតបណ្តាញទឹកប្រើប្រាស់ពីប្រភពទឹកលើភ្នំកោះកុងក្រៅ ស្ថិតនៅចំណុចអាឡាតាន់ ក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាឃុំជ្រោយប្រស់។

សមាសភាពអញ្ជើញចូលរួមមានក្រុមការងារខេត្ត អាជ្ញាធរឃុំ តំណាងយុវជន ១០០រាត្រី សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ តំណាងប្រជាពលរដ្ឋនៅចំណុចអាឡាតាន់ និងប្រធានសហគមននេសាទជ្រោយប្រស់។

អត្ថបទទាក់ទង