រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តី ០១រូប ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ដីពីការតម្រង់ទិស ដើម្បីជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ជនមានពិការភាព ដែលប្រព្រឹត្តទៅនៅការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្រែអំបិល ខេត្តកោះកុង

នាថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុងបានចាត់លោក គង់ សុមុន្នី ប្រធានការិយាល័យអតីតយុទ្ធជន ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ដីពីការតម្រង់ទិស ដើម្បីជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ជនមានពិការភាព ដែលប្រព្រឹត្តទៅនៅការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្រែអំបិល ខេត្តកោះកុង។

អត្ថបទទាក់ទង