នាថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា ប្រធានការិយាល័យសេវាសង្គមកិច្ច ចូលរួមពិធីដាក់ឲ្យដំណើរការគម្រោងថ្មីស្ដីពីការបង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាពនិងបរិយាបន្នសម្រាប់កុមារីរស់នៅសហគមន៍ដាច់ស្រយាល និងងាយរងគ្រោះនៃប្រទេសកម្ពុជា ស្ថិតនៅវិទ្យាល័យស្រែអំបិល ក្រោមអធិបតីភាពលោកស្រី ឈឺ វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។