រដ្ឋបាលឃុំត្រពាំងរូង ៖ ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ឃុំត្រពាំងរូង (គ.ក.ន.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភ: ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តនៅខែមីនា ក្រោមការដឹកនាំដោយ លោក លៀង សាម៉ាត ប្រធាន គ.ក.ន.ក ឃុំត្រពាំងរូង និងមានការចូលរួមពី លោកស្រី សែម ចិន្ដា សមាជិកគណ:កម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង រួមជាមួយ លោក លោកស្រីអនុប្រធាន សមាជិក គ.ក.ន.ក ឃុំត្រពាំងរូង សរុបចំនួន ១៩រូប ស្រី ០៤រូប នៅសាលាឃុំត្រពាំងរូង។