រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ម៉ាង សូលីយ៉ា ប្រធានការិយាល័យស្ដ្រីនិងសុខភាព ស្ដ្រីនិងការអប់រំ នៃមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ២រូប ចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុខភាពបន្តពូជ និងអាហាររូបត្ថម្ភ សម្រាប់ស្ដ្រី និងក្មេងស្រី” នៅឃុំដងពែង ស្រុកស្រែអំបិល!!

លោកស្រីប្រធានមន្ទីរ បានចាត់លោកស្រីប្រធានការិយាល័យស្ដ្រីនិងសុខភាព ស្ដ្រីនិងការអប់រំ នៃមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ២រូប សហការជាមួយអាជ្ញាធរស្រុកស្រែអំបិល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "សុខភាពបន្តពូជ និងអាហាររូបត្ថម្ភ សម្រាប់ស្ដ្រី និងក្មេងស្រី" ក្រោមអធិបតីភាព លោកស្រី ឈៀវ ឪគឹម នាយករងរដ្ឋបាល និង លោក កៅ ប៊ុនថាន់ ជំទប់ទី១ ឃុំដងពែង ដែលមានអ្នកចូលរួមសរុប ៤០នាក់ (ស្រី ២៥នាក់) នៅឃុំដងពែង ស្រុកស្រែអំបិល។

ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង