ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក អុឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំលោក គង់ ចាន់ថា សមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការនារីឃុំ លោក ផែង គីម ស្មៀនឃុំ ចូលរួមកិច្ចប្រជុំណែនាំអំពីរបៀបប្រមូលព័ត៌មាន ទិន្នន័យ និងការវាយចម្លើយបញ្ចូលទៅក្នុងប្រព័ន្ធ តាមប្រព័ន្ធ ZOOM របស់រដ្ឋបាលខេត្តកោះកុង និងក្រោមការសមម្របសម្រួលដោយលោកស្រី អុិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ៕