លោកឧត្ដមសេនីយ៍ត្រី ស សារ៉ាត ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោស្នងការ បានដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានលេីកឡេីងនូវចំណុចសំខាន់មួយចំនួន សម្រាប់អនុវត្តមាន៖
-កោតសរសើរដល់កងកម្លាំង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារបានយ៉ាងល្អ ដេីម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន
-ពង្រឹងអនុវត្តវិន័យ ០០៦ បបជ របស់កងកម្លាំងនគរបាលជាតិ
-ណែរនាំដល់កងកម្លាំង ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា
-ការពង្រឹងវេនប្រចាំបញ្ជាប្រចាំថ្ងៃ ។
ថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ February 12, 2024