រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ ផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ភូមិបាល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដោយមានសមាសភាពចូលរួមដូចជា អភិបាលនៃគណៈអភិបាលក្រុង ស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ភូមិបាល ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំតាក់តែង និងស្នើសុំរដ្ឋបាលរាជធានី ខេត្តពិនិត្យ ផ្តល់យោបល់ជាធាតុចូលបន្ថែម។
ថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ February 5, 2024

អត្ថបទទាក់ទង