លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មា ធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងលោកស្រី លី មុន្នី សមាជិកអនុសាខា បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រោមអធិបតី ភាពឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធីការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងឱ្យលោក ជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាទាំង៧ ក្រុង/ស្រុក និងក្រុមការងារប្រតិបត្តិសាខា សរុបចំនួន ២១នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។ ដែលមានរបៀបវារៈប្រជុំដូចខាងក្រោម៖
១.សេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៣
២.បង្ហាញផែនការសកម្មភាព ប្រៀបធៀបផែនការនឹងលទ្ធផលជាក់ស្តែង
៣.ពិនិត្យ ពិភាគ្សា លើរបាយការណ៍សកម្មភាព
៤. សេចក្តីព្រាងរបាយការណ៍ចំណូល-ចំណាយ សមតុល្យថវិកា
៥.ពិនិត្យពិភាគ្សា ផ្តល់មតិយោបល់លើរបាយការណ៍ហិរញ្ញវត្ថុ
៦.ការបង្ហាញសេចក្តីព្រាងផែនការចំណាយសម្រាប់ឆ្នាំ២០២៤ និងឆមាសទី១
៧.ពិនិត្យពិភាគ្សា នឹងអនុម័ត លើផែនការចំណាយឆ្នាំ២០២៤ និងឆមាសទី១
៨.ការងារផ្សេងៗ
ក្រោយកិច្ចពិភាគ្សា អង្គប្រជុំបានកែសម្រួលសកម្មភាពមួយចំនួន និងអនុម័តលើរបាយការណ៍ សកម្មភាព និងរបាយការណ៍ចំណូលចំណាយប្រចាំឆ្នាំ និងអនុម័តលើផែនការឆ្នាំ២០២៤។
នៅក្នុងឱកាសនោះដែរឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាបានជម្រុញអោយក្រុមប្រតិបត្តិសាខា អនុសាខាបន្តតាមដាន និងស្រង់ទិន្នន័យប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនិងត្រៀមសម្ភារសម្រាប់ឆ្លើយតបអោយមានជាប្រចាំ ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យបានទាន់ពេលវេលា ។
ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤
វេលាម៉ោង ២:០០នាទីរសៀល