រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំ គ.ក.ន.ក លេីកទី១៨ ក្រោមអធិបតីភាព លោក ស៊ន ស្រិញ មេឃុំស្ដីទី ជាប្រធានអង្គប្រជុំ ដោយមានការអញ្ជេីញចូលរួមជាកិត្តិយសពីលោកស្រី ផល សុជាតិ ប្រធាន គកសក ស្រុកគិរីសាគរ លោកស្រី ហុឹម ស្រីណា អនុប្រធាន គកសក ស្រុកគិរីសាគរ ក្រៅពីនេះសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិពាមកាយ អនុភូមិកោះស្ដេច បុគ្គលិកមណ្ឌលសុខភាពគិរីសាគរ នាយិកាសាលាមត្តេយ្យកោះស្ដេច នាយកសាលាបឋមព្រែកស្មាច់ ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤