រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ ចុះពិនិត្យដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) ឃុំត្រពាំងរូង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង បានចុះពិនិត្យ និងតាមដានការងារដំណើរការរៀបចំសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) របស់រដ្ឋបាលឃុំត្រពាំងរូង ដើម្បីជួយគាំទ្រ និងជម្រុញលើដំណើរការអនុវត្តកម្មវិធីវិនិយោគឱ្យមានប្រសិទ្ធភាព តាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្ត

ជាមួយគ្នានោះ លោកប្រធាន បានណែនាំបន្ថែមដដល់រដ្ឋបាលឃុំ សូមយកចិត្តទុកដាក់តាមដាន ក្នុងការរៀបចំកសាងកម្មវិធីនេះ ឱ្យស្របតាមប្រតិទិន និងសេចក្តីណែនាំនានា របស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ ដែលរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកកោះកុង តែងតែណែនាំ ជម្រុញគាំទ្រ កន្លងមក។

សមាសភាពចូលរួមមានមេឃុំ​ ជំទប់១​ ជំទប់២ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាលឃុំត្រពាំងរូង។

អត្ថបទទាក់ទង