រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី អនុប្រធាន ក្រុមកាកបាទក្រហមកម្ពុជាឃុំកោះកាពិ បាននាំយកថវិកាឧបត្ថម្ភ របស់អុនសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុងជូនគ្រួសារក្រីក្រដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

   ថ្ងៃពុធ ១៤រោច ខែ មិគសិរ ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៤ លោក អុឹង គី មេឃុំស្ដីទីឃុំកោះកាពិ និងជាអនុប្រធាន ក្រុមកាកបាទក្រហមកម្ពុជាឃុំកោះកាពិ បាននាំយកថវិកាឧបត្ថម្ភ របស់អុនសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុងចំនួន២០០,០០០រៀល  និងបានគៀងគរពីប្រជាពលរដ្ឋ មន្ដ្រីរដ្ឋបាលឃុំ បានចំនួន ៤៥០,០០០រៀល និងបានផ្ដល់ប័ណ្ណសមធម៌គ្រួសារក្រីក្រចំនួន២គ្រួសារ ៖

- ឈ្មោះ ឃួន ដា រស់នៅភូមិ១ (ចំនុចឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ដែលបានសម្រាលកូនមុនខែ (៦ខែ) កំពុងសម្រាកព្យាបាលនៅភ្នំពេញ ។

- ឈ្មោះ រស់ ណារី រស់នៅភូមិ១ (ចំនុចឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង មានជំងឺគ្រួសក្នុងថង់ប្រមាត់ ដុំគីសមាត់ស្បូន កំពុងវះកាត់ និងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕

អត្ថបទទាក់ទង