លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានអញ្ជេីញចូលរួមជាធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង និងប្រគល់ភារកិច្ចប្រធានស្នាក់ការសន្តិសុខចាំយាម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង នៅស្នាក់ការសន្តិសុខចាំយាម ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង៣:០០នាទីរសៀល