អនុវត្តតាមការណែនាំរបស់លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុក អភិបាលរងស្រុក លោកនាយក និងនាយករងរដ្ឋបាល បានដឹកនាំក្រុមការងារតាមគោលដៅ ចំនួន ៧គោលដៅ ចាប់ពីគល់ស្ពានកោះកុងត្រើយខាងលិច រហូតដល់ផ្សារភូមិថ្មី មានចំនួន ៥គោលដៅ និងចាប់ពីរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ រហូតដល់ឆ្នេរកោះយ៉ មានចំនួន២គោលដៅ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយចូលរួមពី មន្រ្តីរាជការសាលាស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មេភូមិ អនុភូមិ ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន ស.ស.យ.ក សរុបចំនួន ៧៥០នាក់ បានធ្វើអនាម័យ (រើសសំរាម) សំអាតបរិស្ថានតាមដងផ្លូវសាធារណ: ដើម្បីអបរអរសាទរទិវាបុណ្យជាតិ ៧មករា លើកទី៤៥ ជាមួយនឹងការណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់ឲ្យដាក់ទង់ជាតិនៅមុខផ្ទះរៀងៗខ្លួន និងឲ្យចូលរួចសំអាតអនាម័យតាមផ្លូវសាធារណ:ផងដែរ ។
ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង៧:៣០នាទីព្រឹក