លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្តកោះកុង បានដឹកនាំក្រុមការងារគណៈកម្មាធិការខេត្ត ចូលរួមកិច្ចប្រជុំការងារខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ខេត្តកោះកុង។ ក្នុងកិច្ចប្រជុំ លោក ហាក់ ឡេង អភិបាលរងខេត្ត បានបង្ហាញពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅផែនការបន្ត ក្នុងនោះក៏បានសំណូមពរមួយចំនួន ជូនឯកឧត្តម ប្រធានក្រុមការងារ ដើម្បីជំរុញប្រសិទ្ធភាពការងារក្នុងខេត្តកោះកុងផងដែរ។
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ January 4, 2024