លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកោះកុង បានអញ្ជើញចូលរួមកម្មវិធីបើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ៩២ទីតាំង ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយ៉ាលទូទាំងប្រទេស ដែលធ្វើនៅសហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ទឹកជប់ខ្នាពោធិ៍ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ដោយឡែកខេត្តកោះកុង បានទទួលការសាងសង់ស្ថានីយអង់តែនចំនួន៥ទីតាំងនៅតាមតំបន់ទេសចរណ៍ដាច់ស្រយ៉ាលដូចជា៖
១.សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង
២.សហគមន៍អេកូទេសចរណ៍ជីផាត
៣.សហគមន៍ទេសចរណ៍ព្រែកខ្សាច់
៤.សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង
៥.តំបន់ទេសចរណ៍ទឹកធ្លាក់ក្បាលឆាយ(E91)