នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។
ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដឹកដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ បានចុះបេីកប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ ឬអ្នកកំដរ តាមផ្នែកនីមួយៗ នៅក្នុងមន្ទីរពេទ្យ ប្រចាំខែធ្នូ ឆ្នាំ២០២៣ ។
ការចូលរួបញ្ចេញមតិយោបល់ របស់អ្នកជំងឺ និងក្រុមគ្រួសារ គឺជាធាតុចូលមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមស្វែងរកចំណុចល្អ ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរផ្សេងៗ យកមកវិភាគ ដោះស្រាយ និងកែលម្អរ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពប្រសេីរឡេីង ។
សូមបងប្អូនប្រជាពលរដ្ឋដែលចូលមកទទួលសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមបញ្ចេញមតិតាមរយៈសំបុត្រ និងដាក់ចូលប្រអប់សំបុត្រដែលបានដាក់នៅជាប់ជញ្ជាំង តាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យ ។
ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។