រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានចូលរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុក

តាតៃក្រោម,ថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ និងជប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានចូលរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រោមការចាត់តាំងរបស់ លោក ជា សូវី អភិបាល និងជាប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង បានចាត់ឲ្យលោក អ៊ឹង បឺត សមាជិកគណៈកម្មាធិការអនុសាខា សហការជាមួយអាជ្ញាធរឃុំតាតៃក្រោម ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៧គ្រួសារ រស់នៅភូមិកោះអណ្តែត និងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្នុងនោះទទួលបានសម្ភារ រួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ ទឹកត្រី ២ដប ប្រេងសណ្តែត ២ដប ស្ករស ២គីឡូ អំបិល ២ថង់ ប៊ីចេង ២កញ្ចប់ ទឹកស៊ីអ៊ីវ ២ដប មី ១កេស និងថវិកាចំនួន ១០០,០០០រៀលគត់ ។

អត្ថបទទាក់ទង