/ / /

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ០៣រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «សកម្មភាពថ្នាក់ភូមិ ដើម្បីទប់ស្កាត់អំពើជួញដូរស្ត្រី និងកុមារ និងរាល់ទម្រង់នៃការកេងប្រវ័ញ្ចនានា» នៅទីរួមខេត្តកំពត!

លោកស្រីប្រធានមន្ទីរ បានចាត់ លោកស្រី សយ សាវឌី ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក លោកស្រី ឈាន ចន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងមន្ដ្រី ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី «សកម្មភាពថ្នាក់ភូមិ ដើម្បីទប់ស្កាត់អំពើជួញដូរស្ត្រី និងកុមារ និងរាល់ទម្រង់នៃការកេងប្រវ័ញ្ចនានា» ក្រោមអធិបតីភាព លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការ ទទួលបន្ទុកការងារជួញដូរ និងគ្រឿងញៀន នៃក្រសួងកិច្ចការនារី និងមានសមាសភាពចូលរួមពីមន្ដ្រីក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីរាជធានី /ខេត្តចំនួន ០៩ គឺខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគីរី ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ និងខេត្តតាកែវ សរុបចំនួន ៥៥រូប (ស្រី ៤០រូប) នៅទីរួមខេត្តកំពត។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖

១- ពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីខេត្ត ដើម្បីផ្សព្វផ្សាយបន្តនៅតាមភូមិគោលដៅឲ្យមានចំណេះដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស

២- ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងច្បាប់ដែលពាក់ព័ន្ធអាចការពារខ្លួន និងក្រុមគ្រួសារ។

ថ្ងៃអង្គារ ៨រោច ដល់ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ដល់០៧ ខែធ្នូ ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    09/06/2026

    លោកស្រីគ្រូពេទ្យ​ ប៉ែន​ អ៊ុងវីរ៉ា​ អនុប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្រ្ចាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រីក្នងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការមហាផ្ទៃ និងលោកជំទាវ ឈី វ៉ា​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង ធ្វើនៅសាលមហោស្រពខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    09/06/2026

    ឯកឧត្តមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​ដឹកនាំមន្ត្រីក្រោមឱវាទ​៣រូប​ចូលរួម​​ សន្និសីទស្តីពីវឌ្ឍនភាពរយ:ពេល២០ឆ្នាំនៃការតាមដាន​ និងឆ្លេីយតបទៅនឹងមេរោគផ្តាសាយ​ និងមេរោគផ្លូវដង្ហេីមនៅកម្ពុជា​ ឆ្នាំ២០០៦ដល់២០២៦​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល

  • ហេង គីមឆន/
    09/06/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្ញើសារលិខិតចូលរួមមរណទុក្ខ ជូនក្រុមគ្រួសារសពលោក រដ្ឋ ស្រូល សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    09/06/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ ដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    09/06/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី​

  • ហេង គីមឆន/
    09/06/2026

    លិខិតអំពាវនាវ របស់រដ្ឋបាលខេត្តកោះកុង