ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក គង់ ចាន់ថា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានអញ្ជើញចូលរួមជាគណៈអធិបតី ដើម្បីចូលរួមប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣-២០២៤ ក្រោមអធិបតីភាពលោក លីម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលារៀនកោះស្រឡៅ ក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
សមាសភាពចូលរួមមាន :
- អភិបាលរងស្រុកកោះកុង
- សមាជិកក្រុមប្រឹក្សាស្រុក
- នាយករងរដ្ឋបាលស្រុក
- មន្រ្តីការិយាល័យអប់រំយុវជន និងកីឡាស្រុកកោះកុង
- សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ
- ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- មេភូមិកោះស្រឡៅ
- ប្រធានសហគមន៏ការពារធនធានធម្មជាតិកោះស្រឡៅ
- លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស
សមាសភាពចូលរួមសរុបចំនួន ៣២៧នាក់ ស្រី១៧៩នាក់ ៕