រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែតុលាឆ្នាំ២០២៣ និងកិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ

នៅសាលាឃុំទួលគគីរ មានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែតុលាឆ្នាំ២០២៣ និងកិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុម ប្រឹក្សាឃុំទួលគគីរ ដឹកនាំដោយលោក ឡេក ស៊ុធន់ មេឃុំទួល គគីរ និងមានរបៀបវារៈសំខាន់ៗ ចំនួន ០៥ ដូចខាងក្រោម៖
១.ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ
២.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូន មន្រ្តី បុគ្គលិកនៃរដ្ឋបាលឃុំទួលគគីរ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣
៣.ពិនិត្យ និងអនុម័តពង្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣
៤.រាយការណ៍ និងពិភាក្សាអំពីការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ
៥.បញ្ហាផ្សេងៗ
ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិកឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទទាក់ទង