រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ជា​ សូវី​ អភិបាល​ និងជា​ប្រធាន​គណៈកម្មាធិការ​លទ្ធកម្មស្រុកកោះកុង​ បានដឹកនាំ​គណៈកម្មាធិការ​ រៀបចំពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន០១ខ្សែ​ នៅឃុំកោះកាពិ

ស្រុកកោះកុង​ :​ ព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៤​ ខែវិច្ឆិកា ឆ្នាំ២០២៣​ គណៈកម្មាធិការ​លទ្ធកម្មស្រុកកោះកុង​ បានរៀបចំពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន០១ខ្សែប្រវែង ១,០០៥ ម៉ែត្រ ទទឹង​ ៣ម៉ែត្រ កម្រាស់១២មម មានទីតាំងស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាព លោក ជា  សូវី  អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង​ និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង សមាជិកគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង​ ប្រធាន និងតំណាងក្រុមហ៊ុន កក់ ស៊ុនសេង​ សរុបចំនួន ១១រូប នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង