ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀល លោក ស សុទ្ធ ជំទប់ទី២ឃុំកោះកាពិ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជុំនួយការឃុំ អាជ្ញាធរភូមិ ប្រជាពលរដ្ឋភូមិ១ ភូមិ២ និងមានការចូលរួមពីលោក អុឹង បឿត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ ដើម្បីរៀបចំកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយផែនការថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ ដែលមានសមាសភាពចូលរួម៣៥នាក់ ស្រី១០នាក់ នៅសាលាឃុំកោះកាពិ ។
អត្ថបទ : លឹម ឧត្តម