ថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំបានដឹកនាំ សមាជិកក្រុមប្រឹក្សាឃុំ ដើម្បីចូលរួមពិធី ប្រកាសសេចក្តីសម្រេច កែសម្រួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិកសាខាសមាគមថ្នាក់ មូលដ្ឋានប្រចាំស្រុកកោះកុង ក្រោមអធិបតីភាព លោក ថា ឡាន់ ប្រធានសមាគមថ្នាក់មូលដ្ឋានខេត្ត លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក លោក ណឹម ភារម្យ អភិបាលស្តីទីស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។