ស្រុកកោះកុង : ព្រឹកថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកោះកុង បានសហការជាមួយសមាគមសាខាក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុងរៀបចំពិធីប្រកាសកែសម្រួល ប្រធាន អនុប្រធាន និងសមាជិកសមាគមសាខាក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង ប្រចាំស្រុកកោះកុង ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានសមាគមសាខាក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ណឹម ភិរម្យ អភិបាលស្តីទីស្រុកកោះកុង និងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេបញ្ជាការ អធិការរង នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកកោះកុង សរុបប្រមាណជាង ៦០នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង